34 C
Phnom Penh

ភាគ​១៖ ហេតុ​អ្វី​ខ្មែរ​ខ្លះ​រស់នៅ​ក្រៅ​ប្រទេស ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​ទៅ​វិញ?

អត្ថបទដោយ៖ ហាស់ សាន ក្នុង​កាលៈទេសៈ​មួយ​ដែល​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ​សេរីភាព យុត្តិធម៌ អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​សកម្ម​គគ្រឹកគគ្រេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​សម្រាក ឬ​ផ្អាក​សកម្មភាព​វាយបក​រុញ​អ្នក​ប្រជាធិបតេយ្យ​ចេញ​នោះ​ទេ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​សាវតារ ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា និង​កិច្ច​ខំ​ប្រឹងប្រែង​រើស​សមាជិក​ប្រមូល​កម្លាំង ដើម្បី​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​បន្សាប​ឥទ្ធិពល​កុម្មុយនីស្ត​ផ្ដាច់ការ​ពី​សំណាក់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស។ ក្នុង​ភាគ​ទី​១ នេះ ខ្មែរ​ខ្លះ​សួរ​ថា ហេតុ​អ្វី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រឡប់​ទៅ​គាំទ្រ​របៀប​ដឹកនាំ​ផ្ដាច់ការ​ទៅ​វិញ? ពីរ​ឆ្នាំ​មុន សារព័ត៌មាន The Cambodia Daily...
លោក ជុំ ឈាង

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ តើ​ប៉ាឡេស្ទីន អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដែរ​ឬ​ទេ?

មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភាគច្រើន​លើសលប់​លើ​សំណើ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ​របស់​ដែនដី​ប៉ាឡេស្ទីន នៅ​តំបន់​មជ្ឈិមបូព៌ា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា នៅ​ក្នុង​ចំណោម​សមាជិក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

លោក ស៊ី និង​លោក ពូទីន រួម​គ្នា​ថ្កោលទោស​អាមេរិក​ថា​ជា​មេខ្លោង​ទាញ​ពិភពលោក​ទៅ​រក​សង្គ្រាម​ត្រជាក់​ជា​ថ្មី

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​ត្រឡប់​ទៅ​ប្រទេស​ចិន ជា​ថ្មី​ទៀត ដែល​អ្នក​សង្កេតការណ៍​ហៅថា​ដំណើរ​ទៅ​ជួប​សមមិត្ត សំដៅ​ពង្រឹង​សម្ពន្ធភាព​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​លោក ពូទីន កំពុងតែ​ដឹកនាំ​កម្លាំង​នយោបាយ និង​កងទ័ព​វាយ​ពង្រីក​ទឹកដី​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ទៅ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ឧសភា ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ លោក ពូទីន ទទួល​បាន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​ពី​លោក ស៊ី ជីនពីង...

រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត​ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ភាគ​ឦសាន​គឺ​តំបន់ Kharkiv

សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​មហាអំណាច​រុស្ស៊ី បាន​ចូល​ដល់ ២​ឆ្នាំ​ជិត ៣​ខែ​ហើយ។ ក្នុង​ដំណាក់កាល​នេះ រុស្ស៊ី​ចាប់ផ្ដើម​រលក​សង្គ្រាម​ថ្មី​មួយ​ទៀត ដោយ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់​ខាង​ភាគ​ឦសាន គឺ​តំបន់ Kharkiv។ ចំពោះ​រលក​សង្គ្រាម​ថ្មី​ថែម​ទៀត​របស់​ទីក្រុង​មូស្គូ ជា​ការ​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​អ៊ុយក្រែន ឱ្យ​សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដែល​លោក​មាន​ផែនការ​ធ្វើ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប។ ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រកាស​ថា លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​នា​ពេលនេះ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី ហ្សេឡេនស្គី បាន​សម្រេច​ដូចនេះ ព្រោះ​លោក​ត្រូវ​ត្រួតពិនិត្យ​សភាពការណ៍​សង្គ្រាម​ដែល​កងទ័ព​រុស្ស៊ី...

មុន​ទៅ​ចិន លោក ពូទីន គាំទ្រ​សំណើ​សន្តិភាព​របស់​ចិន​សំដៅ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ស្វាគមន៍​លោក ពូទីន ដែល​ទៅ​កាន់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ក្នុង​សប្ដាហ៍​នេះ​ដែល​ជា​ទស្សនកិច្ច​លើក​ទី​២ របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​ឆ្នាំ​នោះ​ទេ។ លោក ពូទីន ផ្ដើម​ទស្សនកិច្ច​នៅ​ក្រៅ​ដ៏​កម្រ​នេះ បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​អាណត្តិ​ទី​៥ របស់​លោក​រយៈពេល ៦​ឆ្នាំ​ទៀត ឋានៈ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី​១៧ ខែ​មីនា ដែល​សឹងតែ​គ្មាន​គូប្រកួត ព្រោះ​គូប្រជែង​ដែល​មាន​ថាមពល និង​ប្រជាប្រិយភាព​ខ្លាំង​ត្រូវ​ចាប់​ដាក់​គុក​រហូត​ស្លាប់​ក្នុង​គុក និង​ខ្លះ​ទៀត​រត់ចោល​ប្រទេស។ លោក...

ចិន​បង្កើន​ការ​គំរាមកំហែង​ខ្លាំង​ទៅ​លើ​តៃវ៉ាន់ ខណៈ​ប្រធានាធិបតី​ថ្មី​ដែន​កោះ​នេះ​ជិត​ចូល​កាន់​តំណែង

គេ​មិន​អាច​ដឹង​ថា ប្រទេស​ចិន នឹង​វាយលុក​ចូល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា ពិតប្រាកដ​នោះ​ទេ តែ​ក្រុង​ប៉េកាំង កាន់តែ​ជិត​អស់​ពេល​និយាយ​លួង​តៃវ៉ាន់ មក​នៅ​ជាមួយ​ខ្លួន​ក្នុង​ឋានៈ​ជា​សាច់ឈាម​នឹង​គ្នា​ទៀត​ហើយ។ ប្រទេស​ចិន ដែល​ប្រកាន់​របប​ដឹកនាំ​កុម្មុយនីស្ត តែងតែ​ចង់​ឱ្យ​ដែនដី​មួយ​ដែល​មាន​អធិបតេយ្យ​នៃ​ការ​ដឹកនាំ​ប្រកាន់​យក​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ មក​នៅ​ជាមួយ​គ្នា តែ​មិន​អាច​ទៅ​រួច​ឡើយ។ ចាប់តាំងពី​ចិន លូតលាស់​សេដ្ឋកិច្ច​ខ្លាំង វិស័យ​ការពារ​ជាតិ​កាន់តែ​ខ្លាំង ប្រទេស​ដ៏​ធំ​នេះ​បាន​ព្យាយាម​អូស​តៃវ៉ាន់ មក​នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​របស់​ខ្លួន ប៉ុន្តែ​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​តៃប៉ិ មិន​អាច​ខិត​ចូល​គ្នា​បាន​ឡើយ។ ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន...

រុស្ស៊ី​ប្រារព្ធ​ខួប​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ខណៈ​ស្ថិត​លើ​វិថី​មិន​ច្បាស់លាស់​នៃ​ការ​ធ្វើ​សង្គ្រាម​វាយ​យក​អ៊ុយក្រែន

ចាប់តាំងពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ គឺ​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃទី​៩ ខែ​ឧសភា ប្រទេស​រុស្ស៊ី ធ្វើ​ពិធី​រំលឹក​ខួប​ជ័យជម្នះ​របស់​កងទ័ព​សូវៀត​ក្រហម ដែល​វាយ​ផ្ដួល​រំលំ​របប​កងទ័ព​និយម​ណាហ្ស៊ី​អ៊ីត្លែ អាល្លឺម៉ង់។ មិន​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ លើក​នេះ​ការ​ប្រារព្ធ​ខួប​ជ័យជម្នះ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ មិន​សូវ​មាន​ភាព​អធិកអធម​ច្រើន​ទេ ខណៈ​កងទ័ព​រុស្ស៊ី កំពុង​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ក៏​កំពុង​ស្លាប់​គរ​ជើង​គ្នា បើ​ទោះជា​ទីតាំង​ខ្លះ ទ័ព​រុស្ស៊ី​វាយ​យក​បាន​ពី​កងទ័ព​អ៊ុយក្រែន ក៏ដោយ​នោះ។ គោលដៅ​នៃ​សង្គ្រាម​ដែល​ពួក​បស្ចិម​ប្រទេស​ថា​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺ​មាន​ផែនការ​វាយ​ដណ្ដើម​កាន់កាប់​ទឹកដី​អ៊ុយក្រែន និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែ​មក​ដល់​ពេលនេះ សង្គ្រាម​អូស​បន្លាយ​ជាង...

ព្រំដែន